អំពីក្រុមហ៊ុន

ការរស់នៅដែលមានភាពស៊ីវិល័យកំពុងតែមានការកើនឡើងនៅប្រទេសកម្ពុជា។ ដោយមើលឃើញពីសក្ដានុពល នៃតម្រូវការសំភារៈសំណង់ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងចក្ខុវិស័យលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាពេលអនាគត ក្រុមហ៊ុនយើងបានចាប់ផ្ដើមដំណើរការលក់និង ប្រតិបត្តិចែកចាយសំភារៈសំណង់នៅឆ្នាំ​​ 2014 ។

ខេមខូណា ជាក្រុមហ៊ុនដំបូង ចែកចាយប្រព័ន្ធទឹកក្ដៅដែលជាបច្ចេកវិជ្ជាឈានមុខគេរបស់ជប៉ុន ម៉ាកRINNAI​ ដែលប្រើប្រាស់ថាមពលឧស្ម័នហ្គាសផលិតទឹកក្តៅប្រកបដោយប្រសិទ្ធិភាពខ្ពស់ សន្សំសំចៃ។

ក្រុមហ៊ុន ខេមខូណា ក៏មានចែកចាយផលិតផលម៉ាកអន្ដរជាតិល្បីៗផ្សេងទៀតដែលមានគុណភាពខ្ពស់ប្រកបដោយភាពច្នៃប្រឌិតជាច្រើនទៀតដូចជា :

  • ម៉ាស៊ីនទឹកក្ដៅ និង ចង្រ្កាន​ ម៉ាកRINNAI ( ប្រទេសជប៉ុន )
  • ចង្រ្កៀងបំភ្លឺខាងក្រៅនិងខាងក្នុងអគារ  ម៉ាកLIGMAN (ប្រទេសថៃ )
  • ម៉ាស៊ីនជំនួយផ្នែកសាងសង់ ម៉ាកIMER (ប្រទេសអ៊ីតាលី )
  • កំរាលឈើឡាមីណេត​ ម៉ាកPERGO (ប្រទេសបែលហ្ស៊ិក )
  • ឧបករណ៏ជាងអាជីព ម៉ាកHILTI (ប្រទេសឡិចទេនស្តាញ )

ផលិតផលទាំងនេះសាកសមសម្រាប់ អគារលំនៅដ្ឋាន អគារពាណិជ្ជកម្មនិងឧស្សាហកម្ម ព្រមទាំងក្រុមហ៊ុនសំណង់ ក្រុមហ៊ុនស្ថាបត្យកម្ម ក្រុមហ៊ុនផ្នែកមេកានិក ប្រព័ន្ឋទឹក និង អគ្គិសនី ជាដើម។

ក្រុមហ៊ុន ខេមខូណា ផ្ដល់នៅរាល់ដំណោះស្រាយដូចជា ការពិគ្រោះយោលបល់ប្រកបដោយវិជ្ជាជីវៈ ការរៀបចំគំនូសប្លង់ ការដំឡើង និងសេវាថែរទាំពាក់ព័ន្ធទៅនិងផលិផលខាងលើ។

ក្រុមហ៊ុន ខេមខូណា មានយុទ្ឋសាស្រ្ត រក្សានូវគុណតម្លៃ សុចរឹតភាពដល់ដៃគូសហការ អតិថិជន អ្នកផ្គត់ផ្គង់បុគ្គលិក ព្រមទាំងរួមចំណែកទទួលខុសត្រូវក្នុងសង្គមនិង​ បរិដ្ឋាន ដើម្បីទទួលបាននូវភាពជោគជ័យក្នុងរយៈពេលវែង ។

បេសកកម្ម

ជាក្រុមហ៊ុននាំមកនូវបច្ចេកវិជ្ជាថ្មីៗ និងជាក្រុមហ៊ុនសម្រាប់ជាជម្រើសរបស់ អតិថិជន អ្នកផ្គត់ផ្គង់ បុគ្គលិក និងសហគមន៏ តាមរយៈ

  • ការផ្ដល់នូវផលិតផលច្រើនប្រភេទប្រកបដោយគុណភាព និងសេវាកម្មល្អសំរាប់អតិថិជន។
  • ដំណើរការអាជីវកម្ម ប្រកបដោយសីលធម៌ និងការប្ដេជ្ញាផ្ដល់លទ្ឋផលប្រកបដោយផ្លែផ្កាដល់អ្នកផ្គត់ផ្គង់។
  • ផ្ដល់ប្រាក់បៀវត្តន៏សមរម្យ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិង បរិយាកាសការងារល្អ។
  • ដំណើរការអាជីវកម្មប្រកបដោយនិរន្ដរភាពដូចជា ចំណាយអោយមានប្រសិទ្ឋិភាព ចែកចាយផលិតផលមានគុណភាព និងភាពច្នៃប្រឌិតខ្ពស់។
  • អាជីវកម្មដែលមានការទទួលខុសត្រូវ ចំពោះសង្គមនិង បរិដ្ឋាន។

ទស្សនៈវិស័យ

ក្លាយជាក្រុមហ៊ុនដែលល្បីឈ្មោះបំផុតនៅប្រទេសកម្ពុជា ក្នុងការលក់និង ចែកចាយសំភារៈសំណង់ម៉ាកល្បីៗលំដាប់ពិភពលោកជាមួយសេវាកម្មល្អដាច់គេ ។

គុណតម្លៃ

ក្រុមហ៊ុន​ ខេមខូណា យកចិត្តទុកដាក់ទៅលើគុណតម្លៃស្នូលដែលបានជម្រុញយើង អោយសម្រេចបានទស្សនៈ

វិស័យនិង បេសកកម្ម រួមមាន​ :

  • ការប្ដេជ្ញាចិត្ត : បើយើងមានការប្ដេជ្ញាចិត្តខ្ពស់ និងធ្វើនូវអ្វីដែលយើងចង់សម្រេចបាន។
  • គណនេយ្យភាព​ : យើងមានការទទួលខុសត្រូវចំពោះ ឥរិយាបទ ការប្រព្រឹត្ត និងលទ្ធផលសម្រេចបាន។
  • ការគោរព : យើងគោរពចំពោះបុគ្គលគ្រប់រូប ដៃគូអាជីវកម្ម និង​ សហការជាក្រុមឲមាន

ប្រសិទ្ធភាព។

  • ស្មារតីសហគ្រិន : យើងជំរុញលើកទឹកចិត្តអោយមានស្មារតីសហគ្រិនភាព ក្នុងការច្នៃប្រឌិត និងការកែលម្អអោយកាន់តែប្រសើរឡើង។
  • ការផ្ដោតលើភាពជោគជ័យ : តាមការដាក់ចេញនូវយុទ្ធសាស្ត្រអាជីវកម្មរយៈពេលវែងប្រកបដោយនិរន្តរភាព យើងជំរុញលើដំណោះស្រាយឈ្នះៗ។

តាមរយៈទស្សនៈវិស្ស័យ បេសកកម្ម និងយុទ្ធសាស្រ្ដរបស់ក្រុមហ៊ុន យើងនិងបន្ដសាងកេរ្តិ៏ឈ្មោះជាក្រុមហ៊ុនលក់និងចែកចាយសំភារៈសំណង់ដែលមានគុណភាពខ្ពស់ និងបំពេញតាមតម្រូវការរបស់អតិថិជននៅប្រទេសកម្ពុជា។